ព្រះត្រៃបិដក ភាគ ៨៥
[៣០៧] ចិត្តដែលប្រកបដោយវេទនា ប្រកបដោយមោហៈ។បេ។ ប្រកបដោយសញ្ញា ប្រកបដោយមោហៈ។បេ។ ប្រកបដោយចេតនា ប្រកបដោយមោហៈ។បេ។ ប្រកបដោយបញ្ញា ប្រកបដោយមោហៈ រួចស្រឡះ ចុះបញ្ញា និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អើ។ មោហៈ និងចិត្ត ទំាងពីរ រួចស្រឡះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣០៨] បុគ្គលមិនគួរនិយាយថា ចិត្តដែលប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ រួចស្រឡះទេឬ។ អើ។ ចិត្តដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានកិលេស រួចស្រឡះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ចិត្តដែលប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ រមែងរួចស្រឡះ (ចាកអាសវៈ)។
ចប់ វិមុច្ចតិកថា។
វិមុច្ចមានកថា
[៣០៩] ចិត្ត រួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ មែនឬ។ អើ។ ចិត្ត រួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652578242277047
ទៅកាន់ទំព័រ៖