ព្រះត្រៃបិដក ភាគ ៨៥

[៣១៧] ចិត្ត​កំពុង​រួច​ស្រឡះ មាន​ឬ។ អើ។ ចិត្ត​កំពុង​ត្រេកអរ កំពុង​ខឹង កំពុង​វង្វេង កំពុង​សៅហ្មង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែងចិត្ត​ដែល​ត្រេកអរ​ផង មិន​ត្រេកអរ​ផង ខឹង​ផង មិន​ខឹង​ផង វង្វេង​ផង មិន​វង្វេង​ផង ដាច់​ផង មិន​ដាច់​ផង បែក​ផង មិន​បែក​ផង ធើ្វ​ផង មិន​ធើ្វ​ផង មាន​ឬ។ អើ។ ប្រសិនបើ​ចិត្ត ត្រេកអរ​ផង មិន​ត្រេកអរ​ផង ខឹង​ផង មិន​ខឹង​ផង វង្វេង​ផង មិន​វង្វេង​ផង ដាច់​ផង មិន​ដាច់​ផង បែក​ផង មិន​បែក​ផង ធើ្វ​ផង មិន​ធ្វើ​ផង មាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​កំពុង​រួច​ស្រឡះ មាន​ទេ។

ចប់ វិ​មុ​ច្ច​មានក​ថា។


អដ្ឋ​មក​កថា


[៣១៨] ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ (ការ​ស្ទាក់ដំណើរ​គឺ​ទិដ្ឋ) គឺ​បុគ្គល ទី៨(១) លះបង់​ហើយ​ឬ។ អើ។ បុគ្គល​ទី៨ ជា​សោ​តា​បន្នៈ ដល់​សោតាបត្តិផល បាន​ចំពោះ ត្រាស់​ដឹង ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
(១) អរិយបុគ្គល ៨ពួក បុគ្គល​ដែល​ឋិតនៅ​ក្នុង​សោតាបត្តិ​មគ្គ រាប់ថាជា​បុគ្គល​ទី ៨ ក្នុង​ទីនេះ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637652579506189217
ទៅកាន់ទំព័រ៖