ព្រះត្រៃបិដក ភាគ ៨៥

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា យថា​កម្មូ​បគត​ញ្ញាណ គឺ​ទិព្វចក្ខុ​ទេ។

ចប់ យថា​កម្មូ​បគត​ញ្ញាណ​កថា។


សំវរ​កថា


 [៣៨៣] ការ​សង្រួម មាន​ក្នុង​ពួក​ទេវតា​ឬ។ អើ។ ការ​មិន​សង្រួម មាន​ក្នុង​ពួក​ទេវតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៨៤] ការ​មិន​សង្រួម មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អើ។ ការ​សង្រួម មិន​មាន​ក្នុង​ពួក​ទេវតា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៨៥] ក្រែង​ការ​សង្រួម ជា​សីល ព្រោះ​ការ​មិន​សង្រួម ចុះ​ការ​សង្រួម មាន​ក្នុង​ពួក​ទេវតា​ឬ។ អើ។ ការ​សង្រួម​ជា​សីល ព្រោះ​ការ​មិន​សង្រួម​ណា ការ​មិន​សង្រួម​នោះ មាន​ក្នុង​ពួក​ទេវតា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អ្នក​ចូរ​ជ្រាប​នូវ​កំហុស (របស់​អ្នក) ចុះ ប្រសិនបើ​ការ​សង្រួម​ជា​សីល ព្រោះ​ការ​មិន​សង្រួម ការ​សង្រួម មាន​ក្នុង​ពួក​ទេវតា​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ការ​សង្រួម​ជា​សីល ព្រោះ​ការ​មិន​សង្រួម​ណា ការ​មិន​សង្រួម​នោះ មាន​ក្នុង​ពួក​ទេវតា ដូច្នេះ បណ្តា​ពាក្យ​ទាំង ២ ប្រការ​នោះ អ្នកពោល​ពាក្យ​ណា​ថា គេ​គួរ​ពោល​ថា ការ​សង្រួម​ជា​សីល ព្រោះ​ការ​មិន​សង្រួម ការ​សង្រួម មាន​ក្នុង​ពួក​ទេវតា មិន​គួរ​ពោល​ថា
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637652586553085498
ទៅកាន់ទំព័រ៖