ព្រះត្រៃបិដក ភាគ ៨៥
ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកប្រព្រឹត្តនូវហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ការសង្រួម មានក្នុងពួកទេវតាដែរ។
ចប់ សំវរកថា។
អសញ្ញកថា
[៣៩៣] សញ្ញា ក្នុងពួកអសញ្ញសត្វ (សត្វមិនមានសញ្ញា) មានដែរឬ។ អើ។ ភពរបស់សញ្ញសត្វ (សត្វមានសញ្ញា) គតិរបស់សញ្ញសត្វ លំនៅរបស់សញ្ញសត្វ សំសាររបស់សញ្ញសត្វ កំណើតរបស់សញ្ញសត្វ ការបានចំពោះនូវអត្តភាពរបស់សញ្ញសត្វ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៩៤] ក្រែងភពរបស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅរបស់អសញ្ញសត្វ សំសាររបស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបានចំពោះនូវអត្តភាព របស់អសញ្ញសត្វ មានដែរឬ។ អើ។ ប្រសិនបើ ភពរបស់អសញ្ញសត្វ គតិរបស់អសញ្ញសត្វ លំនៅរបស់អសញ្ញសត្វ សំសាររបស់អសញ្ញសត្វ កំណើតរបស់អសញ្ញសត្វ ការបានចំពោះនូវអត្តភាពរបស់អសញ្ញសត្វ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញា ក្នុងពួកអសញ្ញសត្វ មានទេ។
ID: 637652587658085475
ទៅកាន់ទំព័រ៖