ព្រះត្រៃបិដក ភាគ ៨៥

សញ្ញ​ភព ក្នុង​កាល​ខ្លះ មាន អសញ្ញ​ភព ក្នុង​កាល​ខ្លះ មាន បញ្ចវោការ​ភព ក្នុង​កាល​ខ្លះ មាន ឯក​វោការ​ភព ក្នុង​កាល​ខ្លះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤០៦] សញ្ញា ក្នុង​ពួក​អសញ្ញ​សត្វ ក្នុង​កាល​ខ្លះ មាន ក្នុង​កាល​ខ្លះ មិន​មាន​ឬ។ អើ។ កាល​ដូចម្តេច សញ្ញា មាន កាល​ដូចម្តេច សញ្ញា​មិន​មាន។ សញ្ញា​ក្នុង​ចុតិ​កាល (កាល​ច្យុត) និង​ឧប​បត្តិ​កាល (កាលដែល​កើត) មាន តែ​ក្នុង​ឋិតិកាល (កាលដែល​តាំងនៅ) មិន​មាន​ទេ។ ពួក​សញ្ញ​សត្វ ក្នុង​ចុតិ​កាល និង​ឧប​បត្តិ​កាល មាន ពួក​អសញ្ញ​សត្វ ក្នុង​ឋិតិកាល មាន សញ្ញ​ភព​ក្នុង​ចុតិ​កាល និង​ឧប​បត្តិ​កាល មាន អសញ្ញ​ភព ក្នុង​ឋិតិកាល មាន បញ្ចវោការ​ភព ក្នុង​ចុតិ​កាល និង​ឧប​បត្តិ​កាល មាន ឯក​វោការ​ភព ក្នុង​ឋិតិកាល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អសញ្ញ​កថា។


នេវ​សញ្ញា​នា​សញ្ញា​យត​នក​ថា


 [៤០៧] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ទេ​ឬ។ អើ។ អសញ្ញ​ភព អសញ្ញ​គតិ អសញ្ញ​សត្តា​វា​សៈ អសញ្ញ​សំសារ អសញ្ញ​យោនិ អសញ្ញ​ត្ត​ភាវ​ប្ប​ដិ​លាភ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637652588926835458
ទៅកាន់ទំព័រ៖