ព្រះត្រៃបិដក ភាគ ៨៥
ឧទា្ទននៃតតិយវគ្គនោះ គឺ
និយាយអំពីកម្លំាងព្រះតថាគត សាធារណៈដល់សាវ័ក ១ កម្លាំងព្រះតថាគត ជាអរិយៈ ១ ចិត្តប្រកបដោយរាគៈ រួចស្រឡះ ១ ចិត្តរួចស្រឡះហើយ កំពុងរួចស្រឡះ និងចិត្តកំពុងរួចស្រឡះ ១ បុគ្គលទី ៨ លះបង់ទិដ្ឋិបរិយុដ្ឋានៈ ១ បុគ្គលទី ៨ មិនមានឥន្រ្ទិយ ៥ យ៉ាង ១ មំសចក្ខុ ដែលធម៌ទំនុកបម្រុង ១ មំសសោតដែលធម៌ទំនុកបម្រុង ១ យថាកម្មូបគតញ្ញាណ ១ ការសង្រួមក្នុងពួកទេវតា ១ សញ្ញា ក្នុងពួកអសញ្ញសត្វ ១ ក្នុងនេវសញ្ញានាសញ្ញាយតនភព ១។
គិហិអរហាតិកថា
[៤២២] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើសញ្ញោជនៈនៃគ្រហស្ថ របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គ្រហស្ថ បានជាព្រះអរហន្តទេ។
[៤២៣] គ្រហស្ថ បានជាព្រះអរហន្តដែរឬ។ អើ។ ក្រែងសញ្ញោជនៈនៃគ្រហស្ថ ព្រះអរហន្ត បានលះបង់ហើយ មានឫសគល់
ID: 637652590911679268
ទៅកាន់ទំព័រ៖