ព្រះត្រៃបិដក ភាគ ៨៥
អើ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះ ប្រកបដោយអាសវៈ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ មិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បច្ច័យ មានបិណ្ឌបាតជាដើមនោះឯង ប្រកបដោយអាសវៈ តែបច្ច័យ មានបិណ្ឌបាតជាដើមនោះ មិនមានអាសវៈ មានដែរឬ។ អើ។ រាគៈ ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទោសៈ។បេ។ មោហៈ។បេ។ អនោត្តប្បៈ ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៧] បុគ្គលមិនគួរនិយាយថា ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ ក្រែងព្រះអរហន្ត មិនមានអាសវៈទេឬ។ អើ។ បើព្រះអរហន្ត មិនមានអាសវៈទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ពួកធម៌ទាំងអស់ របស់ព្រះអរហន្ត មិនមានអាសវៈទេ។
ចប់ អនាសវកថា។
សមន្នាគតកថា
[៤៥៨] ព្រះអរហន្ត ប្រកបដោយផល ៤ ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤
ID: 637652594743866738
ទៅកាន់ទំព័រ៖