ព្រះត្រៃបិដក ភាគ ៨៥

ពោធិ​យា ពុទ្ធោ​តិក​ថា


 [៤៩២] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ (ចតុ​ម្ម​គ្គ​ញ្ញាណ និង​សព្វញ្ញុតញ្ញាណ​ឬ) អើ។ បុគ្គល កាលបើ​ពោធិញ្ញាណ​រលត់​ហើយ ទៅ​ប្រាស​ហើយ ស្ងប់​រម្ងាប់​ហើយ មិន​ឈ្មោះថា​ព្រះពុទ្ធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៣] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៤] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត​ឬ។ អើ។ ព្រះពុទ្ធ​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៥] ព្រះពុទ្ធ​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ ព្រះពុទ្ធ​កំណត់​ដឹង​នូវ​ទុក្ខសច្ច លះបង់​នូវ​សមុទយសច្ច ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​សច្ច ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩៦] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637652598112773232
ទៅកាន់ទំព័រ៖