ព្រះត្រៃបិដក ភាគ ៨៥

ដំបូល​គឺ​កិលេស​បើក​ហើយ ក្នុង​លោក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ព្រះពោធិសត្វ ប្រកបដោយ​លក្ខណៈ (ដោយពិត)។

ចប់ លក្ខណ​កថា។


និ​យា​មោក្កន្តិ​កថា


 [៥២៤] ព្រះពោធិសត្វ(១) មាន​និយា​មៈ(២) យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ឬ។ អើ។ ព្រះពោធិសត្វ ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥២៥] ព្រះពោធិសត្វ ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ឬ។ អើ។ (ព្រះពោធិសត្វ) បាន​ជា​សាវ័ក​ហើយ ទើបបាន​ត្រាស់​ជា​ព្រះពុទ្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥២៦] (ព្រះពោធិសត្វ) បាន​ជា​សាវ័ក​ហើយ ទើបបាន​ត្រាស់​ជា​ព្រះពុទ្ធ​ឬ។ អើ។ (បុគ្គល​ជា​ព្រះពុទ្ធ) ប្រកបដោយ​ការ​ស្តាប់​តាម​គេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
(១) សំដៅយក​ពោធិសត្វ កាល​កើតជា​ជោតិ​បាល បាន​បួស​ក្នុង​សំណាក់​ព្រះ​កស្សប​មាន​ព្រះ​ភាគ។ (២) ជា​ឈ្មោះ​នៃ​អរិយមគ្គ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637652601224022978
ទៅកាន់ទំព័រ៖