ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយមគ្គទាំង ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អបរាបិ សមន្នាគតកថា។
សព្វសញ្ញោជនប្បហានកថា
[៥៧៣] ការលះបង់នូវសញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្តឬ។ អើ។ សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៧៤] សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ដោយអរហត្តមគ្គឬ។ អើ។ (ព្រះអរហន្ត) លះបង់នូវសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៧៥] ព្រះអរហន្តលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះថា សោតាបត្តិផលឬ។ អើ។ បើព្រះមានព្រះភាគទ្រង់ត្រាស់ថា ការលះបង់នូវសញ្ញោជនៈទាំង ៣ ឈ្មោះថាសោតាបត្តិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈទាំងអស់ ព្រះអរហន្តលះបង់ ដោយអរហត្តមគ្គទេ។
ID: 637652620868554286
ទៅកាន់ទំព័រ៖