ព្រះត្រៃបិដក ភាគ ៨៥
ឧទ្ទាននៃចតុត្ថវគ្គនោះគឺ
និយាយអំពីគ្រហស្ថ បានជាព្រះអរហន្ត ១ បានជាព្រះអរហន្តជាមួយគ្នានឹងការកើតឡើង ១ ពួកធម៌ទាំងអស់ មិនមានអាសវៈ របស់ព្រះអរហន្ត ១ ព្រះអរហន្ត ប្រកបដោយផលទាំងបួន ១ ព្រះអរហន្ត ប្រកបដោយឧបេក្ខា ៦ យ៉ាង ១ បានជាព្រះពុទ្ធ ដោយពោធិញ្ញាណ ១ ពោធិសត្វ ប្រកបព្រមដោយលក្ខណៈ ១ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ១ បុគ្គលអ្នកប្រតិបត្តិ ប្រកបដោយផល ១ ការលះបង់សញ្ញោជនៈទាំងអស់ ឈ្មោះថាអរហត្ត ១។
វិមុត្តកថា
[៥៨១] វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណណាមួយ វិមុត្តិញ្ញាណទាំងអស់នោះ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ បច្ចវេក្ខណញ្ញាណ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណរបស់បុគ្គលជាគោត្រភូ ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652621760116663
ទៅកាន់ទំព័រ៖