ព្រះត្រៃបិដក ភាគ ៨៥

អសេក្ខ​ញ្ញាណ​កថា


 [៥៨៥] អសេក្ខ​ញ្ញាណ របស់​អសេក្ខ​បុគ្គល មាន​ដែរ​ឬ។ អើ។ សេក្ខបុគ្គល ដឹង ឃើញ នូវ​អសេក្ខ​ធម៌ (បាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​ឃើញ ដឹង ធ្វើឲ្យ​ជាក់ច្បាស់ ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​នៅ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សេក្ខបុគ្គល មិនដឹង មិនឃើញ នូវ​អសេក្ខ​ធម៌ (មិនបាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​មិនឃើញ មិនដឹង មិន​ធ្វើឲ្យ​ជាក់ច្បាស់ មិនបាន​ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​ទេ​ឬ។ អើ។ បើ​សេក្ខបុគ្គល មិនដឹង មិនឃើញ នូវ​អសេក្ខ​ធម៌ (មិនបាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​មិនឃើញ មិនដឹង មិន​ធ្វើឲ្យ​ជាក់ច្បាស់ មិន​ពាល់ត្រូវ ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល​មាន​ទេ។
 [៥៨៦] អសេក្ខ​ញ្ញាណ របស់​អសេក្ខ​បុគ្គល មាន អសេក្ខ​បុគ្គល ដឹង ឃើញ នូវ​អសេក្ខ​ធម៌ (បាន​ដល់​នូវ​អសេក្ខ​ធម៌) ដែល​ខ្លួន​ឃើញ ដឹង ធ្វើឲ្យ​ជាក់ច្បាស់ ពាល់ត្រូវ​ដោយ​នាមកាយ​ហើយ សម្រេចសម្រាន្ត​នៅ​ឬ។ អើ។ អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល មាន
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637652622722617417
ទៅកាន់ទំព័រ៖