ព្រះត្រៃបិដក ភាគ ៨៥

ញាណ ក្នុង​ព្រះ​អរហត្ត របស់​បុគ្គល​ដែល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​អរហត្ត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ។
 [៥៨៩] បុគ្គល​មិន​គួរ​និយាយ​ថា អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះ​អានន្ទ​មាន​អាយុ ជា​សេក្ខបុគ្គល រមែង​ដឹង​ថា ព្រះមានព្រះភាគ ព្រះអង្គ​លើសលុប រមែង​ដឹង​ថា ព្រះ​ថេរៈ​ឈ្មោះ​សារីបុត្ត និង​ព្រះ​ថេរៈ​ឈ្មោះ​មហាមោគ្គល្លាន លោក​លើសលុប​ដូច្នេះ​ដែរ​ឬ។ អើ។ បើ​ព្រះ​អានន្ទ​មាន​អាយុ ជា​សេក្ខបុគ្គល រមែង​ដឹង​ថា ព្រះមានព្រះភាគ ព្រះអង្គ​លើសលុប រមែង​ដឹង​ថា ព្រះ​ថេរៈ​ឈ្មោះ​សារីបុត្ត និង​ព្រះ​ថេរៈ ឈ្មោះ​មហាមោគ្គល្លាន លោក​លើសលុប​ដូច្នេះហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អសេក្ខ​ញ្ញាណ របស់​សេក្ខបុគ្គល មាន។

ចប់ អសេក្ខ​ញ្ញាណ​កថា។


វិបរីត​កថា


 [៥៩០] វិបរីត​ញ្ញាណ(១) (ការយល់​ផ្ទុយ) របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ឬ។ អើ។ សេចក្តី​ប្រកាន់​ផ្ទុយ ថា​ទៀង​ក្នុង​របស់​មិន​ទៀង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
(១) និយាយ​ថា វិ​បរិញ្ញា ដូច្នេះ ត្រូវ​ជាង ដែល​ត្រឡប់​ដូច្នេះ តាម​សម្រួល​មាត់ ប្រែថា ការយល់​ផ្ទុយ ឬការយល់​ខុស។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637652623379804355
ទៅកាន់ទំព័រ៖