ព្រះត្រៃបិដក ភាគ ៨៥

ចូលកាន់​ផែនដី​ដោយ​ផែនដី មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ទេ។
 [៦០០] ផែនដី មាន វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​ផែនដី ដោយ​ផែនដី មាន​ដែរ​ឬ។ អើ។ និព្វាន មាន វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​និព្វាន ដោយ​និព្វាន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា វិបរីត​ញ្ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន​ទេ។

ចប់ វិបរីត​កថា។


និយាម​កថា


 [៦០១] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ​គឺ​មគ្គ របស់​បុគ្គល​ជា​អនិយតៈ (បុថុជ្ជន) មាន​ដែរ​ឬ។ អើ។ ញាណ ក្នុង​ដំណើរ​ទៅកាន់​អនិយា​មៈ របស់​បុគ្គល​ជា​និ​យតៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦០២] ញាណ ក្នុង​ដំណើរ​ទៅកាន់​អនិយា​មៈ របស់​បុគ្គល​ជា​និ​យតៈ មិន​មាន​ទេ​ឬ។ អើ។ ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637652624600116723
ទៅកាន់ទំព័រ៖