ព្រះត្រៃបិដក ភាគ ៨៥

បឋវីកសិណ ក្នុង​សម្មតិ​សច្ចៈ ក៏​មាន​ឬ។ អើ ។ បើ​ញាណ របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន ទាំង​បឋវីកសិណ ក្នុង​សម្មតិ​សច្ចៈ ក៏​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សម្មតិ​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ។
 [៦១៨] បុគ្គល​មិន​គួរ​និយាយ​ថា សម្មតិ​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​ញាណ របស់​បុគ្គល​ដែល​ចូលកាន់​អាបោកសិណ។បេ។ តេជោកសិណ។បេ។ កាល​ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ មាន ឯគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ក្នុង​សម្មតិ​សច្ចៈ ក៏​មាន​ឬ។ អើ។ បើ​ញាណ របស់​បុគ្គល​កាល​ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ មាន ឯគិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ក្នុង​សម្មតិ​សច្ចៈ ក៏​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សម្មតិ​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ។
 [៦១៩] សម្មតិ​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ បុគ្គល​កំណត់​ដឹង​នូវ​ទុក្ខ លះ​នូវ​សមុទយៈ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ ចម្រើន​នូវ​មគ្គ ដោយ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ សម្មតិ​ញ្ញាណ​កថា។

ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637652626495116709
ទៅកាន់ទំព័រ៖