ព្រះត្រៃបិដក ភាគ ៨៥

 [៦២៣] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) មានចិត្តជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ​មាន) ឬ។ អើ។ បើ​ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ​មាន) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) មានចិត្តជា​អារម្មណ៍ មិនមែន​មានធម៌​ដទៃ​ជា​អារម្មណ៍​ទេ។

ចប់ ចិ​ត្តា​រម្ម​ណកថា។


អនាគត​ញ្ញាណ​កថា


 [៦២៤] ញាណ​ក្នុង​អនាគត មាន​ឬ។ អើ។ បុគ្គល​ដឹង​អនាគត​ដោយ​មូល ដឹង​ដោយហេតុ ដឹង​ដោយ​និទាន ដឹង​ដោយ​សម្ភវៈ (ហេតុ​ជា​ដែន​កើត​ព្រម) ដឹង​ដោយ​បភវៈ (ហេតុ​ជា​ដែន​កើត​ទួទៅ) ដឹង​ដោយ​សមុដ្ឋាន ដឹង​ដោយ​អាហារ ដឹង​ដោយ​អារម្មណ៍ ដឹង​ដោយ​បច្ច័យ ដឹង (អនាគត) ដោយ​សមុទយៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦២៥] ញាណ​ក្នុង​អនាគត មាន​ឬ។ អើ។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637652627603866664
ទៅកាន់ទំព័រ៖