ព្រះត្រៃបិដក ភាគ ៨៥

ផលញ្ញាណ​កថា


 [៦៣០] ញាណ​ក្នុង​ផល របស់​សាវ័ក មាន​ឬ។ អើ។ សាវ័ក​បញ្ញត្ត​នូវ​ផល​ជា​របស់​ខ្លួន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​ផល របស់​សាវ័ក មាន​ឬ។ អើ។ ការកំណត់​ដឹង​នូវ​ផល​ដ៏​ក្លា និង​ទន់ ការកំណត់​ដឹង​នូវ​ឥន្ទ្រិយ​ដ៏​ក្លា និង​ទន់ ការកំណត់​ដឹង​នូវ​បុគ្គល​ដ៏​ក្លា និង​ទន់ របស់​សាវ័ក មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​ផល របស់​សាវ័ក មាន​ឬ។ អើ។ ការ​បញ្ញត្តិ​នូវ​ខន្ធ ការ​បញ្ញត្តិ​នូវ​អាយតនៈ ការ​បញ្ញត្តិ​នូវ​ធាតុ ការ​បញ្ញត្តិ​នូវ​សច្ចៈ ការ​បញ្ញត្តិ​នូវ​ឥន្រ្ទិយ ការ​បញ្ញត្តិ​នូវ​បុគ្គល របស់​សាវ័ក មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​ផល របស់​សាវ័ក មាន​ឬ។ អើ។ សាវ័ក​ជា​អ្នកឈ្នះ​មារ ជា​គ្រូ ជា​អ្នក​ត្រាស់​ដឹង​ឯង ដឹងសព្វ ឃើញសព្វ ជា​ម្ចាស់​នៃ​ធម៌ ជា​អ្នកមាន​ធម៌​ជាទី​ពឹង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​ផល របស់​សាវ័ក មាន​ឬ។ អើ។ សា​វ័ក​ញុំាង​មគ្គ​ដែល​មិនទាន់​កើតឡើង ឲ្យ​កើតឡើង ញុំាង​មគ្គ​ដែល​មិនទាន់​កើត​ព្រម ឲ្យ​កើត​ព្រម និយាយចំ​ពោះ​មគ្គ​ដែលគេ​មិនទាន់​និយាយ ដឹង​នូវ​មគ្គ ជ្រាប​ច្បាស់​នូវ​មគ្គ ឈ្លាសវៃ​ក្នុង​មគ្គ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637652628895116897
ទៅកាន់ទំព័រ៖