ព្រះត្រៃបិដក ភាគ ៨៥
និយាមកថា
[៦៣២] និយាមៈ (អរិយមគ្គ) ជាអសង្ខតៈឬ។ អើ។ ព្រះនិព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់។ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៣៣] និយាមៈជាអសង្ខតៈ និព្វានជាអសង្ខតៈឬ។ អើ។ អសង្ខតៈមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈមានពីរឬ។ អើ។ ទីពឹងមានពីរ ទីជ្រកកោនមានពីរ ទីការពារមានពីរ ទីប្រព្រឹត្តទៅក្នុងខាងមុខមានពីរ ទីមិនច្យុតមានពីរ ទីមិនស្លាប់មានពីរ និព្វានមានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ និព្វានមានពីរឬ។ អើ។ ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងទន់ទាប ដែនក្តី ការបែកធ្លាយក្តី ការប្រែះឆាក្តី ការវិនាសទៅក្តី នៃនិព្វានទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៣៤] និយាមៈជាអសង្ខតៈឬ។ អើ។ បុគ្គលពួកខ្លះ ឈានចុះកាន់និយាមៈ បានចំពោះនូវនិយាមៈ ញុំាងនិយាមៈឲ្យកើតឡើង ឲ្យកើតឡើងព្រម ឲ្យតាំងឡើង ឲ្យតាំងឡើងព្រម ឲ្យលូតឡើង ឲ្យលាស់ឡើង ឲ្យដុះឡើង ឲ្យដុះដាលឡើង មានដែរឬ។ អើ។
ID: 637652629524960467
ទៅកាន់ទំព័រ៖