ព្រះត្រៃបិដក ភាគ ៨៥

 [៦៤៤] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា សង្ខា​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ជា​អសង្ខ​តៈ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា វិញ្ញាណ (កើតមាន) ព្រោះ​សង្ខារ​ជា​បច្ច័យ ជា​អសង្ខ​តៈ។បេ។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ការតាំងនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌​ណា​ថា ជរា និង​មរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ ជា​អសង្ខ​តៈ និព្វាន ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ មាន ១២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ១២ ឬ។ អើ។ ទីពឹង មាន ១២ ទីជ្រកកោន មាន ១២។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ បដិច្ចសមុប្បាទ​កថា។


សច្ច​កថា


 [៦៤៥] សច្ចៈ ៤ ជា​អសង្ខ​តៈ​ឬ។ អើ។ ទីពឹង ៤ ទីជ្រកកោន ៤ ទី​ការពារ ៤ ទី​ប្រព្រឹត្តទៅ​ខាងមុខ ៤ ទី​មិន​ច្យុត ៤ ទី​មិន​ស្លាប់ ៤ និព្វាន ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និព្វាន មាន ៤ ឬ។ អើ។ ភាព​ខ្ពស់ និង​ទាប ភាព​ថោកទាប និង​ឧត្តម ឧក្រិដ្ឋ និង​ទន់ទាប ដែន​ក្តី ការ​បែកធ្លាយ​ក្តី ការ​ប្រែះ​ឆា​ក្តី
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637652631373397895
ទៅកាន់ទំព័រ៖