ព្រះត្រៃបិដក ភាគ ៨៥
អារុប្បកថា
[៦៥១] អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រកកោន ជាទីការពារ ជាទីប្រព្រឹត្តទៅខាងមុខ ជាទីមិនច្យុត ជាទីមិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន២ ឬ។ អើ។ ទីពឹង មាន២។បេ។ ការវិនាសទៅក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អាកាសានញ្ចាយតនៈ ជាអសង្ខតៈឬ។ អើ។ អាកាសានញ្ចាយតនៈ គឺជាភព ជាគតិ ជាសត្តាវាសៈ ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបានចំពោះនូវអត្តភាពឬ។ អើ។ អសង្ខតៈ គឺជាភព ជាគតិ ជាសត្តាវាសៈ ជាសំសារ ជាកំណើត ជាវិញ្ញាណដ្ឋិតិ ជាការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្មដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ។ អើ។ កម្មដែលចូលទៅកាន់អសង្ខតៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វដែលចូលទៅកាន់អាកាសានញ្ចាយតនៈ មានឬ។ អើ។ ពួកសត្វដែលចូលទៅកាន់អសង្ខតៈ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652632353241674
ទៅកាន់ទំព័រ៖