ព្រះត្រៃបិដក ភាគ ៨៥

 [៦៥៧] ចិត្ត​របស់​បុគ្គល​ដែល​ចេញ​អំពី​និរោធ ឱន​ទៅកាន់​វិវេក ឈម​ទៅកាន់​វិវេក ងាក​ទៅកាន់​វិវេក​ដែរ​ឬ។ អើ។ ចិត្ត​របស់​បុគ្គល​ដែល​ចេញ​អំពី​អសង្ខ​តៈ ឱន​ទៅកាន់​វិវេក ឈម​ទៅកាន់​វិវេក ងាក​ទៅកាន់​វិវេក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៥៨] បុគ្គល​មិន​គួរ​និយាយ​ថា និរោធ​សមាបត្តិ ជា​អសង្ខ​តៈ​ទេ​ឬ។ អើ។ និរោធ​សមាបត្តិ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ និរោធ​សមាបត្តិ ជា​អសង្ខ​តៈ។

ចប់ និរោធ​សមាបត្តិ​កថា។


អាកាស​កថា


 [ ៦៥៩] អាកាស ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន ជាទី​ពឹង ជាទី​ជ្រកកោន ជាទី​ការពារ ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ជាទី​មិន​ច្យុត ជាទី​មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦០] អាកាស ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ២ ឬ។ អើ។ ទីពឹង មាន ២។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637652633631679173
ទៅកាន់ទំព័រ៖