ព្រះត្រៃបិដក ភាគ ៨៥
[៦៧១] បុគ្គលមិនគួរនិយាយថា អាកាស ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញនូវចន្លោះនៃដើមឈើពីរ នូវចន្លោះនៃសសរពីរ នូវប្រហោងនៃកូនសោ នូវប្រហោងនៃបង្អួចដែរឬ។ អើ។ បើអ្នកឃើញនូវចន្លោះនៃដើមឈើពីរ នូវចន្លោះនៃសសរពីរ នូវប្រហោងនៃកូនសោ នូវប្រហោងនៃបង្អួចដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អាកាស ជាសនិទស្សនៈដែរ។
ចប់ អាកាសសនិទស្សនោតិកថា។
បឋវីធាតុសនិទស្សនាត្យាទិកថា
[៦៧២] បឋវីធាតុ ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ដែលបុគ្គលគប្បីដឹងបានដោយចក្ខុ រមែងប៉ះពាល់ក្នុងចក្ខុ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៧៣] បឋវីធាតុ ជាសនិទស្សនៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវបឋវីធាតុផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652634867460965
ទៅកាន់ទំព័រ៖