ព្រះត្រៃបិដក ភាគ ៨៥
បើអ្នកឃើញភ្លើងកំពុងឆេះដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា តេជោធាតុ ជាសនិទស្សនៈដែរ។បេ។ បុគ្គលមិនគួរនិយាយថា វាយោធាតុ ជាសនិទស្សនៈទេឬ។ អើ។ ក្រែងអ្នកឃើញដើមឈើ ដែលរញ្ជួយដោយខ្យល់ដែរឬ។ អើ។ បើអ្នកឃើញដើមឈើ ដែលរញ្ជួយដោយខ្យល់ដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វាយោធាតុ ជាសនិទស្សនៈដែរ។បេ។
ចប់ បឋវីធាតុសនិទស្សនាត្យាទិកថា។
ចក្ខុន្ទ្រិយំ សនិទស្សនន្តិអាទិកថា
[៦៧៦] ចក្ខុន្រ្ទិយ ជាសនិទស្សនៈឬ។ អើ។ រូប រូបាយតនៈ រូបធាតុ។បេ។ មកកាន់គន្លងនៃចក្ខុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៧៧] ចក្ខុន្រ្ទិយ ជាសនិទស្សនៈឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៧៨] ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផងឬ។ អើ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យនូវចក្ខុផង នូវចក្ខុន្រ្ទិយផង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។
ID: 637652635431991752
ទៅកាន់ទំព័រ៖