ព្រះត្រៃបិដក ភាគ ៨៥
[៦៩៣] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ ភិក្ខុក្នុងធម៌វិន័យនេះ តែងចង្អុលបង្ហាញចិត្តផង ចង្អុលបង្ហាញធម៌ដែលប្រព្រឹត្តទៅក្នុងចិត្តផង ចង្អុលបង្ហាញធម៌ដែលខ្លួនត្រិះរិះហើយផង ចង្អុលបង្ហាញធម៌ដែលខ្លួនពិចារណាហើយផង ដល់ពួកសត្វដទៃ ដល់ពួកបុគ្គលដទៃថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត មាន។
ចប់ ចេតសិកកថា។
ទានកថា
[៦៩៤] ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ជាទានឬ។ អើ។ ធម៌ប្រព្រឹត្តទៅក្នុងចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ ប្រព្រឹត្តទៅក្នុងចិត្ត ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អើ។ ផស្សៈ ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា ដែលបុគ្គលបាន ដើម្បីឲ្យដល់បុគ្គលដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652638434335485
ទៅកាន់ទំព័រ៖