ព្រះត្រៃបិដក ភាគ ៨៥
[៦៩៩] ទេយ្យធម៌ ឈ្មោះថាជាទានឬ។ អើ។ ទេយ្យធម៌ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា (យ៉ាងនេះ) ចុះចីវរ ជាទានឬ។ អើ។ ចីវរមានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ទានមានផលជាទីប្រាថ្នា (យ៉ាងនេះ) ចុះបិណ្ឌបាត ជាទាន សេនាសនៈ ជាទាន គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាទានដែរឬ។ អើ។ គិលានប្បច្ចយភេសជ្ជបរិក្ខារ មានផលជាទីប្រាថ្នា មានផលជាទីត្រេកអរ មានផលជាទីគាប់ចិត្ត មានផលមិនច្រឡូកច្រឡំ ចម្រើនដោយសុខ មានវិបាកជាសុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទេយ្យធម៌ ជាទានទេ។
ចប់ ទានកថា។
បរិភោគមយបុញ្ញកថា
[៧០០] បុណ្យ សម្រេចដោយការបរិភោគ តែងចម្រើនឬ។ អើ។
ID: 637652639628866682
ទៅកាន់ទំព័រ៖