ព្រះត្រៃបិដក ភាគ ៨៥

បឋវី​កម្ម​វិ​បា​កោ​តិក​ថា


 [៧១៣] ប្រឹថពី ជា​វិបាក (ផល) នៃ​កម្ម​ឬ។ អើ។ ប្រឹថពី គួរ​ដល់​ការ​រង​សុខ គួរ​ដល់​ការ​រងទុក្ខ គួរ​ដល់​ការ​រងអារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ ប្រកបដោយ​សុខវេទនា ប្រកបដោយ​ទុក្ខវេទនា ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ប្រកបដោយ​ផស្សៈ ប្រកបដោយ​វេទនា ប្រកបដោយ​សញ្ញា ប្រកបដោយ​ចេតនា ប្រកបដោយ​ចិត្ត ជា​ធម្មជាត​ប្រកបដោយ​អារម្មណ៍ ការ​នឹកនា ការ​អើពើ ការពិចារណា ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃ​ប្រឹថពី​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ប្រឹថពី មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ មិន​គួរ​ដល់​ការ​រងអារម្មណ៍ មិនជា​ទុក្ខ មិនជា​សុខ មិន​ប្រកបដោយ​សុខវេទនា មិន​ប្រកបដោយ​ទុក្ខវេទនា មិន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិន​ប្រកបដោយ​ផស្សៈ មិន​ប្រកបដោយ​វេទនា មិន​ប្រកបដោយ​សញ្ញា មិន​ប្រកបដោយ​ចេតនា មិន​ប្រកបដោយ​ចិត្ត ជា​ធម្មជាត​មិន​មាន​អារម្មណ៍ ការ​នឹកនា ការ​អើពើ ការពិចារណា ការ​ធ្វើ​ទុក​ក្នុងចិត្ត
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637652642511679346
ទៅកាន់ទំព័រ៖