ព្រះត្រៃបិដក ភាគ ៨៥

ជរា​មរណ​វិ​បា​កោ​តិក​ថា


 [៧២៤] ជរា និង​មរណៈ ជា​វិបាក​ឬ។ អើ។ ជរា និង​មរណៈ គួរ​ដល់​ការ​រង​សុខ គួរ​ដល់​ការ​រងទុក្ខ គួរ​ដល់​ការ​រងអារម្មណ៍​មិនជា​ទុក្ខ​មិនជា​សុខ ប្រកបដោយ​សុខវេទនា ប្រកបដោយ​ទុក្ខវេទនា ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ប្រកបដោយ​ផស្សៈ ប្រកបដោយ​វេទនា ប្រកបដោយ​សញ្ញា ប្រកបដោយ​ចេតនា ប្រកបដោយ​ចិត្ត ជា​ធម្មជាត​ប្រកបដោយ​អារម្មណ៍ ការ​នឹកនា ការ​អើពើ ការពិចារណា ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃជ​រា និង​មរណៈ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ជរា និង​មរណៈ មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ។បេ។ ជា​ធម្មជាត​មិន​មាន​អារម្មណ៍ ការ​នឹកនា។បេ។ ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃជ​រា និង​មរណៈ​នោះ មិន​មាន​ទេ​ឬ។ អើ។ បើ​ជរា និង​មរណៈ មិន​គួរ​ដល់​ការ​រង​សុខ មិន​គួរ​ដល់​ការ​រងទុក្ខ។បេ។ ជា​ធម្មជាត​មិន​មាន​អារម្មណ៍ ការ​នឹកនា។បេ។ ការ​តាំង​ទុក (នូវ​សេចក្តី​ប្រាថ្នា) នៃជ​រា និង​មរណៈ​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ជរា និង​មរណៈ ជា​វិបាក​ទេ។
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637652643861991776
ទៅកាន់ទំព័រ៖