ព្រះត្រៃបិដក ភាគ ៨៥
[៧៤០] កាមាវចរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបាវចរៈ។បេ។ អរូបាវចរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អើ។ លោកុត្តរកុសល ប្រកបដោយវិបាក ដល់នូវការសន្សំកពូនឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៤១] លោកុត្តរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អើ។ កាមាវចរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ លោកុត្តរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អើ។ រូបាវចរៈ។បេ។ អរូបាវចរកុសល ប្រកបដោយវិបាក មិនដល់នូវការសន្សំកពូនឡើងទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អរិយធម្មវិបាកកថា។
វិបាកវិបាកធម្មធម្មោតិកថា
[៧៤២] វិបាក ជាធម៌ដែលមានវិបាកជាប្រក្រតីឬ។ អើ។
ID: 637652652816054477
ទៅកាន់ទំព័រ៖