ព្រះត្រៃបិដក ភាគ ៨៥

មាន​អាហារ​ស្មើគ្នា មាន​អាយុ​ស្មើគ្នា​នឹង​ពួក​ទេវតា ទៅកាន់​អាវាហៈ និង​វិវាហៈ​ជាមួយនឹង​ពួក​ទេវតា​ដែរ​ឬ។ អើ។ ប្រសិនបើ​ពួក​បរិស័ទ​របស់​ព្រះបាទ​វេបចិត្តិ មាន​វណ្ណៈ​ស្មើគ្នា មាន​ភោគៈ​គឺ​បញ្ចកាមគុណ​ស្មើគ្នា មាន​អាហារ​ស្មើគ្នា មាន​អាយុ​ស្មើគ្នា​នឹង​ពួក​ទេវតា ទៅកាន់​អាវាហៈ និង​វិវាហៈ​ជាមួយនឹង​ពួក​ទេវតា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គតិ មាន ៦ ទេ។
 [៧៥១] គតិ មាន ៦ ឬ។ អើ។ ក្រែង​ពួក​បរិស័ទ​របស់​ព្រះបាទ​វេបចិត្តិ ជា​ទេវតា​ដើម​ឬ។ អើ។ ប្រសិនបើ​ពួក​បរិស័ទ​របស់​ព្រះបាទ​វេបចិត្តិ ជា​ទេវតា​ដើម ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គតិ មាន ៦ ទេ។
[៧៥២] បុគ្គល​មិន​គួរ​និយាយ​ថា គតិ មាន ៦ ទេឬ។ អើ។ ក្រែង​អសុរកាយ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ​អសុរកាយ​មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា គតិ មាន ៦ យ៉ាង។

ចប់ ឆគតិ​កថា។


អន្តរា​ភវ​កថា


[៧៥៣] អន្តរា​ភព (ភព​ដែល​មាន​ក្នុង​ចន្លោះ ឬក្នុង​រវាង) មាន​ឬ។ អើ។ គឺ​កាមភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព មាន​ឬ។ អើ។ គឺ​រូបភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637652654102147887
ទៅកាន់ទំព័រ៖