ព្រះត្រៃបិដក ភាគ ៨៥

កាមគុណ​កថា


 [៧៦៥] កាមគុណ ៥ ជា​កាមធាតុ​ឬ។ អើ។ ក្រែង​ឆន្ទៈ ប្រកបដោយ​កាមគុណ​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ឆន្ទៈ ប្រកបដោយ​កាមគុណ​នោះ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាមគុណ ៥ ជា​កាមធាតុ​ទេ ក្រែង​រាគៈ ប្រកបដោយ​កាមគុណ​នោះ ឆន្ទ​រាគៈ ប្រកបដោយ​កាមគុណ​នោះ សង្កប្បៈ ប្រកបដោយ​កាមគុណ​នោះ រាគៈ ប្រកបដោយ​កាមគុណ​នោះ សង្កប្ប​រាគៈ ប្រកបដោយ​កាមគុណ​នោះ បីតិ ប្រកបដោយ​កាមគុណ​នោះ សោមនស្ស ប្រកបដោយ​កាមគុណ​នោះ បីតិសោមនស្ស ប្រកបដោយ​កាមគុណ​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ប្រកបដោយ​កាមគុណ​នោះ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាមគុណ ៥ ជា​កាមធាតុ​ទេ។
 [៧៦៦] កាមគុណ ៥ ជា​កាមធាតុ​ឬ។ អើ។ ចក្ខុ​របស់​ពួក​មនុស្ស មិនមែន​ជា​កាមធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ត្រចៀក​របស់​ពួក​មនុស្ស។បេ។ ច្រមុះ​របស់​ពួក​មនុស្ស។បេ។ អណ្តាត​របស់​ពួក​មនុស្ស។បេ។ កាយ​របស់​ពួក​មនុស្ស។បេ។ ចិត្ត​របស់​ពួក​មនុស្ស មិនមែន​ជា​កាមធាតុ​ទេ​ឬ។ អ្នក
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637652656149804218
ទៅកាន់ទំព័រ៖