ព្រះត្រៃបិដក ភាគ ៨៥

កាម​កថា


 [៧៦៩] អាយតនៈ ៥ ជា​កាម​ឬ។ អើ។ ក្រែង​ឆន្ទៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ ឆន្ទៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អាយតនៈ ៥ ជា​កាម​ទេ។ ក្រែង​រាគៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ ឆន្ទ​រាគៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ សង្កប្បៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ រាគៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ សង្កប្ប​រាគៈ ដែល​ប្រកបដោយ​អាយតនៈ​នោះ បីតិ ដែល​ប្រកបដោយ​អា​តយ​នៈ​នោះ សោមនស្ស ដែល​ប្រកបដោយ​អាយតនៈ​នោះ​បីតិសោមនស្ស ដែល​ប្រកបដោយ​អាយតនៈ​នោះ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ដែល​ប្រកបដោយ​អាយតនៈ​នោះ មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អាយតនៈ ៥ ជា​កាម​ទេ។
 [៧៧០] បុគ្គល​មិន​គួរ​និយាយ​ថា អាយតនៈ ៥ ជា​កាម​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាមគុណ​នេះ មាន ៥។ កាមគុណ ៥ តើ​ដូចម្តេច។ គឺ​រូប​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​ភ្នែក។បេ។ ផោដ្ឋព្វៈ​ទាំងឡាយ ដែល​គប្បី​ដឹង​ដោយ​កាយ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 637652657120741746
ទៅកាន់ទំព័រ៖