ព្រះត្រៃបិដក ភាគ ៨៥

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា អាយតនៈ ៥ ជា​កាម​ទេ។

ចប់ កាម​កថា។


រូបធាតុ​កថា


 [៧៧២] ពួក​ធម៌ មាន​រូប ជា​រូបធាតុ​ឬ។ អើ។ រូប​គឺ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដ្ឋិ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​នាំចូល​ទៅ​កើត​ក្នុង​រូប មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​ចូល​ទៅ​កើត​ក្នុង​រូប មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ​តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប ជា​បញ្ចវោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៧៣] រូបធាតុ គឺ​ភព គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អើ។ រូប គឺ​ភព គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637652657681835632
ទៅកាន់ទំព័រ៖