ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ២ គឺ កាមភព និងរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ រូបធាតុកថា។
អរូបធាតុកថា
[៧៧៤] ពួកធម៌មិនមានរូប ជាអរូបធាតុឬ។ អើ។ វេទនា គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម នាំចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វ ចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា ជាចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៧៥] អរូបធាតុ គឺភព គតិ។បេ។ និងការបានចំពោះនូវអត្តភាពឬ។ អើ។ វេទនា គឺភព គតិ។បេ។ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652658253397886
ទៅកាន់ទំព័រ៖