ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌មានរូប ជារូបធាតុ ពួកធម៌មិនមានរូប ជាអរូបធាតុ ចុះរូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុដែរឬ។ អើ។ កាមធាតុនោះឯង គឺរូបធាតុនោះ គឺអរូបធាតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមធាតុនោះឯង គឺរូបធាតុនោះ គឺអរូបធាតុនោះឬ។ អើ។ បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ៣ គឺកាមភព ១ រូបភព ១ អរូបភព ១ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អរូបធាតុកថា។
រូបធាតុអាយតនកថា
[៧៧៦] អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មានដែរឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ គន្ធាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ រសាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652658792147945
ទៅកាន់ទំព័រ៖