ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​អាវុសោ​បាត​លិ​បុត្ត បុគ្គល​ណា ធ្វើ​កម្ម​ប្រកបដោយ​ចេតនា ដោយ​កាយ វាចា ចិត្ត ជា​កម្ម​គួរ​ដល់​ការ​ទទួល​សេចក្តី​ទុក្ខ បុគ្គល​នោះ រមែង​ទទួល​សេចក្តី​ទុក្ខ ម្នាល​អាវុសោ​បាត​លិ​បុត្ត បុគ្គល​ណា ធ្វើ​កម្ម​ប្រកបដោយ​ចេតនា ដោយ​កាយ វាចា ចិត្ត ជា​កម្ម​គួរ​ដល់​ការ​ទទួល​អទុ​ក្ខម​សុខ បុគ្គល​នោះ រមែង​ទទួល​អទុ​ក្ខម​សុខ ម្នាល​អានន្ទ សមិទ្ធិ​មោឃបុរស កាល​ដោះស្រាយ​យ៉ាងនេះ​ហើយ ឈ្មោះថា​ដោះស្រាយ​ដោយ​ប្រពៃ គប្បី​ដោះស្រាយ ចំពោះ​បាត​លិ​បុ​ត្ត​បរិ​ព្វា​ជក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា រូប ជា​កម្ម​ទេ។

ចប់ រូ​បក​ម្មន្តិ​កថា។


ជីវិតិន្រ្ទិយ​កថា


 [៨៤០] រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ​ឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មាន​រូប មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មាន​រូប មាន​ឬ។ អើ។ ប្រសិនបើ អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ កា​រប្រព្តឹ​ត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មាន​រូប មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ។
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 637652667783085409
ទៅកាន់ទំព័រ៖