ព្រះត្រៃបិដក ភាគ ៨៥

អានិសំស​កថា


 [៨៦១] ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស​ឬ។ អើ។ ក្រែង​បុគ្គល កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​មិន​ទៀង ទើប​លះបង់​ពួក​សញ្ញោជនៈ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​មិន​ទៀង ទើប​លះបង់​ពួក​សញ្ញោជនៈ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស​ទេ។បេ។ ក្រែង​បុគ្គល កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​ទុក្ខ។បេ។ ថា​ជា​រោគ ថា​ជា​ពក ថា​ជា​កូនសរ ថា​ជា​អន្តរាយ ថា​ជា​អាពាធ ថា​ជា​របស់​ដទៃ ថា​ជា​របស់​ទ្រុឌទ្រោម ថា​ជា​របស់​ចង្រៃ ថា​ជា​របស់​ឧបទ្រព ថា​ជា​ភ័យ ថា​ជា​ឧបស័គ្គ ថា​ជា​របស់​ញាប់ញ័រ ថា​ជា​របស់​ពុក​ផុយ ថា​ជា​របស់​មិន​ទៀង ថា​ជា​របស់​មិន​មាន​ទីពឹង ថា​ជា​របស់​មិន​មាន​ទីជ្រកកោន ថា​ជា​របស់​មិន​មាន​ទី​រលឹក ថា​ជាស​ភាព​មិន​មាន​ទី​រលឹក ថា​ជា​របស់​តិចតួច ថា​ជា​របស់​ទទេ ថា​ជា​របស់​សូន្យ ថា​មិនមែន​ជា​របស់​ខ្លួន ថា​ជា​ទោស។បេ។ ថា​ជា​របស់​ប្រែប្រួល​ជា​ធម្មតា ទើប​លះបង់​ពួក​សញ្ញោជនៈ​ឬ។ អើ។ ប្រសិនបើ បុគ្គល កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​ប្រែប្រួល​ជា​ធម្មតា ទើប​លះបង់​ពួក​សញ្ញោជនៈ
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 637652669994515115
ទៅកាន់ទំព័រ៖