ព្រះត្រៃបិដក ភាគ ៨៥

ទទួល​សេចក្តី​សុខ ជឿស៊ប់​ដោយចិត្ត ស្ទង់​មើល​ដោយ​បញ្ញា​រឿយៗ ញឹកញាប់ មិន​ដាច់ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស។

ចប់ អានិសំស​កថា។


អម​តា​រម្ម​ណកថា


 [៨៦៣] សញ្ញោជនៈ មាន​អមតៈ​ជា​អារម្មណ៍​ឬ។ អើ។ (បើ​ដូច្នោះ) អមតៈ (និព្វាន) ជាទី​តាំង​នៃ​សញ្ញោជនៈ ជាទី​តាំង​នៃ​គន្ថៈ ជាទី​តាំង​នៃ​ឱឃៈ ជាទី​តាំង​នៃ​យោ​គៈ ជាទី​តាំង​នៃ​នី​វរ​ណៈ ដែល​តណ្ហា​ស្ទាបអង្អែល ជាទី​តាំង​នៃ​ឧបាទាន គួរ​ដល់​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អមតៈ មិនជា​ទីតាំង​នៃ​សញ្ញោជនៈ មិនជា​ទីតាំង​នៃ​គន្ថៈ។បេ។ មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ​ឬ។ អើ។ ប្រសិនបើ អមតៈ មិនជា​ទីតាំង​នៃ​សញ្ញោជនៈ។បេ។ មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សញ្ញោជនៈ មាន​អមតៈ​ជា​អារម្មណ៍​ទេ។
 [៨៦៤] រាគៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ឬ។ អើ។ (បើ​ដូច្នោះ) អមតៈ ជាទី​តាំង​នៃ​រាគៈ ជាទី​តាំង​នៃ​តម្រេក ជាទី​តាំង​នៃ​សេចក្តី​ប្រាថ្នា
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 637652670543866786
ទៅកាន់ទំព័រ៖