ព្រះត្រៃបិដក ភាគ ៨៥

ធម្មជាត​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ឬ។ អើ។ មោហៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប មិនជា​ទីតាំង​នៃ​មោហៈ មិនជា​ទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ។បេ។ ជា​ធម្មជាត​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧៥] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញោជនៈ មាន​អមតៈ​ជា​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា បុគ្គល​ដឹង​ច្បាស់​នូវ​និព្វាន ថា​ជា​និព្វាន លុះ​ដឹង​ច្បាស់​នូវ​និព្វាន ថា​ជា​និព្វាន​ហើយ តែង​សំគាល់​នូវ​និព្វាន សំគាល់​ក្នុង​និព្វាន សំគាល់​ថា​ជា​និព្វាន សំគាល់​ថា​និព្វាន​ជា​របស់​អញ ត្រេកអរ​នឹង​ព្រះនិព្វាន ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សញ្ញោជនៈ មាន​អមតៈ​ជា​អារម្មណ៍។

ចប់ អម​តា​រម្ម​ណកថា។


រូប​សា​រម្ម​ណន្តិ​កថា


 [៨៧៦] រូប ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំងចិត្ត​ទុក មាន​ចំពោះ​រូប​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៧៤ | បន្ទាប់
ID: 637652671927772902
ទៅកាន់ទំព័រ៖