ព្រះត្រៃបិដក ភាគ ៨៥
ការតាំងចិត្តទុក មិនមានចំពោះផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៨០] រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ វេទនា សញ្ញា។បេ។ អនោត្តប្បៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មិនមានចំពោះអនោត្តប្បៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៨១] បុគ្គលមិនគួរនិយាយថា រូប ប្រកបដោយអារម្មណ៍ឬ។ អើ។ ក្រែងរូបប្រកបដោយបច្ច័យឬ។ អើ។ ប្រសិនបើ រូប ប្រកបដោយបច្ច័យមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូប ប្រកបដោយអារម្មណ៍ដែរ។
ចប់ រូបសារម្មណន្តិកថា។
អនុសយអនារម្មណាតិកថា
[៨៨២] អនុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ ចុះរូប និព្វាន ចក្ខាយតនៈ។ បេ។ ផោដ្ឋព្វាយតនៈ (មិនមានអារម្មណ៍ទេ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៨៣] កាមរាគានុស័យ មិនមានអារម្មណ៍ទេឬ។ អើ។ ចុះកាមរាគៈ កាមរាគបរិយុដ្ឋានៈ កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ
ID: 637652672577304231
ទៅកាន់ទំព័រ៖