ព្រះត្រៃបិដក ភាគ ៨៥

សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​អារម្មណ៍ ខ្លះ​មិន​មាន​អារម្មណ៍​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និង​វិញ្ញាណក្ខន្ធ​ខ្លះ ប្រកបដោយ​អារម្មណ៍ ខ្លះ​មិន​មាន​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៩៧] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ ព្រះអរហន្ត ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ គួរ​និយាយ​ថា មាន​ញាណ​ឬ។ អើ។ អារម្មណ៍​របស់​ញាណ​នោះ​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បើ​ដូច្នោះ ញាណ មិន​មាន​អារម្មណ៍​ទេ។ ព្រះអរហន្ត ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ គួរ​និយាយ​ថា មាន​បញ្ញា​ឬ។ អើ។ អារម្មណ៍​របស់​បញ្ញា​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បើ​ដូច្នោះ បញ្ញា មិន​មាន​អារម្មណ៍​ទេ។

ចប់ ញាណ​អនា​រម្ម​ណន្តិ​កថា។


អតី​តា​រម្ម​ណកថា


 [៨៩៨] ចិត្ត ជា​អតី​តា​រម្ម​ណ៍ (មាន​អារម្មណ៍ ជា​អតីត) មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ ក្រែង​មាន​អារម្មណ៍​ជា​អតីត​ឬ។ អើ។
ថយ | ទំព័រទី ៣៨២ | បន្ទាប់
ID: 637652674952772875
ទៅកាន់ទំព័រ៖