ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ចិត្តជា​អតី​តា​រម្ម​ណ៍ និង​ជា​អនាគ​តា​រម្ម​ណ៍ មិន​មាន​អារម្មណ៍​ទេ។បេ។

ចប់ អនាគ​តា​រម្ម​ណកថា។


វិ​តក្កា​នុ​បតិត​កថា


 [៩០៧] ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ឬ។ អើ។ ចិត្ត​ទាំងអស់ ដែល​វិចារៈ​ជាប់​តាម ដែល​បីតិ​ជាប់​តាម ដែល​សុខ​ជាប់​តាម ដែល​ទុក្ខ​ជាប់​តាម ដែល​សោមនស្ស​ជាប់​តាម ដែល​ទោមនស្ស​ជាប់​តាម ដែល​ឧបេក្ខា​ជាប់​តាម ដែល​សទ្ធា​ជាប់​តាម ដែល​វីរិយៈ​ជាប់​តាម ដែល​សតិ​ជាប់​តាម ដែល​សមាធិ​ជាប់​តាម ដែល​បញ្ញា​ជាប់​តាម ដែល​រាគៈ​ជាប់​តាម ដែល​ទោសៈ​ជាប់​តាម។បេ។ ដែល​អនោត្តប្បៈ​ជាប់​តាម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩០៨] ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ឬ។ អើ។ ក្រែង​សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ទេ។
 [៩០៩] ចិត្ត​ទាំងអស់ ដែល​វិតក្កៈ​ជាប់​តាម​ឬ។ អើ។ ក្រែង​សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៣៨៦ | បន្ទាប់
ID: 637652676899960630
ទៅកាន់ទំព័រ៖