ព្រះត្រៃបិដក ភាគ ៨៥
នយថាចិត្តស្ស វាចាតិកថា
[៩១៣] វាចា របស់បុគ្គលមិនពោលតាមចិត្តទេឬ។ អើ។ វាចារបស់បុគ្គលមិនមានផស្សៈ វាចារបស់បុគ្គលមិនមានវេទនា វាចារបស់បុគ្គលមិនមានសញ្ញា វាចារបស់បុគ្គលមិនមានចេតនា វាចារបស់បុគ្គលមិនមានចិត្តឬ។ មិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងវាចារបស់បុគ្គលប្រកបដោយផស្សៈ វាចារបស់បុគ្គលប្រកបដោយវេទនា វាចារបស់បុគ្គលប្រកបដោយសញ្ញា វាចារបស់បុគ្គលប្រកបដោយចេតនា វាចារបស់បុគ្គលប្រកបដោយចិត្តឬ។ អើ។ ប្រសិនបើ វាចារបស់បុគ្គលប្រកបដោយផស្សៈ។បេ។ វាចារបស់បុគ្គលប្រកបដោយចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វាចារបស់បុគ្គលមិនពោលតាមចិត្តទេ។
[៩១៤] វាចារបស់បុគ្គលមិនពោលតាមចិត្តទេឬ។ អើ។ វាចា របស់បុគ្គលកាលមិនពិចារណា វាចារបស់បុគ្គលកាលមិនសង្ឃឹម។បេ។ វាចារបស់បុគ្គលកាលមិនតាំងចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងវាចារបស់បុគ្គលកាលពិចារណា វាចារបស់បុគ្គលកាលសង្ឃឹម។បេ។ វាចារបស់បុគ្គលកាលតាំងចិត្តឬ។ អើ។ ប្រសិនបើ វាចារបស់បុគ្គលកាលពិចារណា វាចារបស់បុគ្គលកាលសង្ឃឹម។បេ។ វាចារបស់បុគ្គលកាលតាំងចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វាចារបស់បុគ្គលមិនពោលតាមចិត្តទេ។
ID: 637652677734179172
ទៅកាន់ទំព័រ៖