ព្រះត្រៃបិដក ភាគ ៨៥

រមែង​និយាយ​ពាក្យ​ដទៃ​វិញ គិតថា អាត្មាអញ នឹង​ពោល​ពាក្យ​ដទៃ រមែង​ពោល​ពាក្យ​ដទៃ​វិញ គិតថា អាត្មាអញ នឹង​ហៅ​ពាក្យ​ដទៃ រមែង​ហៅ​ពាក្យ​ដទៃ​វិញ គិតថា អាត្មាអញ​នឹង​ចរចា​ពាក្យ​ដទៃ រមែង​ចរចា​ពាក្យ​ដទៃ​វិញ មាន​ឬ។ អើ។ ប្រសិនបើ បុគ្គល​នីមួយ គិតថា អាត្មាអញ នឹង​និយាយ​ពាក្យ​ដទៃ រមែង​និយាយ​ពាក្យ​ដទៃ​វិញ។បេ។ គិតថា អាត្មាអញ នឹង​ចរចា​ពាក្យ​ដទៃ រមែង​ចរចា​ពាក្យ​ដទៃ​វិញ មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត។

ចប់ នយ​ថា​ចិ​ត្ត​ស្ស វាចា​តិក​ថា។


នយ​ថា​ចិ​ត្ត​ស្ស កា​យក​ម្មន្តិ​កថា


 [៩១៨] កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ​ឬ។ អើ។ កាយ​កម្ម​របស់​បុគ្គល​មិន​មាន​ផស្សៈ។បេ។ កាយ​កម្ម របស់​បុគ្គល​មិន​មានចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​កាយ​កម្ម របស់​បុគ្គល​ប្រកបដោយ​ផស្សៈ។បេ។ កាយ​កម្ម របស់​បុគ្គល​ប្រកបដោយ​ចិត្ត​ឬ។ អើ។ ប្រសិនបើ កាយ​កម្ម​របស់​បុគ្គល​ប្រកបដោយ​ផស្សៈ។បេ។ កាយ​កម្ម​របស់​បុគ្គល​ប្រកបដោយ​ចិត្ត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយ​កម្ម​របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ។
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 637652678284804272
ទៅកាន់ទំព័រ៖