ព្រះត្រៃបិដក ភាគ ៨៥
។បេ។ មគ្គភាវនារបស់បុគ្គលដែលព្រមព្រៀងដោយមនោវិញ្ញាណ មាន ឯមនោវិញ្ញាណ ប្រារព្ធផស្សៈ។បេ។ ប្រារព្ធផោដ្ឋព្វៈ ទើបកើតឡើងឬ។ អើ។ មគ្គភាវនារបស់បុគ្គលដែលព្រមព្រៀងដោយចក្ខុវិញ្ញាណ មាន ឯចក្ខុវិញ្ញាណ ប្រារព្ធផស្សៈ។បេ។ ប្រារព្ធផោដ្ឋព្វៈ ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៤៦] បុគ្គលមិនគួរនិយាយថា មគ្គភាវនារបស់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណ មានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ។បេ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធរសដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គភាវនារបស់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណ មាន។
ចប់ បញ្ចវិញ្ញាណសមង្គិមគ្គភាវនាកថា។
បញ្ចវិញ្ញាណា កុសលាបីតិកថា
[៩៤៧] បញ្ចវិញ្ញាណ ជាកុសលក៏មាន ជាអកុសលក៏មានឬ។
ID: 637652682377616825
ទៅកាន់ទំព័រ៖