ព្រះត្រៃបិដក ភាគ ៨៥
ឮសំឡេងដោយត្រចៀក។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ជាអ្នកកាន់យកនូវនិមិត្ត។បេ។ ជាអ្នកមិនកាន់យកនូវនិមិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បញ្ចវិញ្ញាណ ជាកុសលក៏មាន ជាអកុសលក៏មាន។
ចប់ បញ្ចវិញ្ញាណា កុសលាបីតិកថា។
បញ្ចវិញ្ញាណា សាភោគាតិកថា
[៩៥១] បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹមឬ។ អើ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើងហើយឬ។ អើ។ ប្រសិនបើ បញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើងហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹមទេ។បេ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតមុន មានអារម្មណ៍កើតមុន មានវត្ថុប្រព្រឹត្តទៅខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវគោចរវិស័យនៃគ្នានិងគ្នា មិនកើតឡើងអំពីការមិនពិចារណា មិនកើតឡើងអំពីការមិនធ្វើទុកក្នុងចិត្ត មិនកើតឡើងអំពីការមិនច្រឡូកច្រឡំគ្នា មិនមែនកើតឡើងមិនមុនមិនក្រោយ ក្រែងបញ្ចវិញ្ញាណ មិនកើតឡើងក្នុងលំដាប់ស្មើនៃគ្នានិងគ្នាទេឬ។
ID: 637652683354179283
ទៅកាន់ទំព័រ៖