ព្រះត្រៃបិដក ភាគ ៨៥
។បេ។ សម្មាសមាធិ ជាចេតសិកឬ។ អើ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ ជាចេតសិកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៧២] បុគ្គលមិនគួរនិយាយថា សីលមិនមែនជាចេតសិកទេឬ។ អើ។ កាលសីលកើតឡើងហើយ រលត់ទៅ បុគ្គលឈ្មោះថាទ្រុស្តសីលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ សីលមិនមែនជាចេតសិកទេ។
ចប់ សីលអចេតសិកន្តិកថា។
សីលនចិត្តានុបវិវត្តីតិកថា
[៩៧៣] សីលមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ រូប និព្វាន ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ (មិនប្រព្រឹត្តទៅតាមចិត្ត) ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សីលមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ ផស្សៈមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សីលមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា មិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652686245273043
ទៅកាន់ទំព័រ៖