ព្រះត្រៃបិដក ភាគ ៨៥
សម្មាវាចាប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាទិដ្ឋិ ប្រព្រឹត្តទៅតាមចិត្តឬ។ អើ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ ប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៧៧] សម្មាសង្កប្បៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ ប្រព្រឹត្តទៅតាមចិត្តឬ។ អើ។ សម្មាវាចាប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាសមាធិ ប្រព្រឹត្តទៅតាមចិត្តឬ។ អើ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៧៨] បុគ្គលមិនគួរនិយាយថា សីលមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ កាលសីលកើតឡើងហើយ រលត់ទៅ បុគ្គលឈ្មោះថាទ្រុស្តសីលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ សីលមិនប្រព្រឹត្តទៅតាមចិត្តទេ។
ចប់ សីលនចិត្តានុបវិវត្តីតិកថា។
សមាទានហេតុកកថា
[៩៧៩] សីល មានការសមាទានជាហេតុ ទើបចម្រើនឬ។
ID: 637652686881679115
ទៅកាន់ទំព័រ៖