ព្រះត្រៃបិដក ភាគ ៨៥

 [១៩៣] ចិត្ត​មួយ របស់​ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ ឋិតនៅ​ដរាបដល់​អស់អាយុ​ឬ។ អើ។ ពួក​ទេវតា​ដែល​ចូល​ទៅ​កើត​ក្នុង​ជាន់​អាកាសានញ្ចាយតនៈ កើតឡើង​ដោយចិត្ត​ណា ច្យុត​ទៅវិញ​ដោយចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ចិ​ត្ត​ដ្ឋិ​តិក​ថា។


កុក្កុ​ឡក​ថា


 [១៩៤] សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ វេទនា ជា​សុខ គឺ​សុខ​ប្រព្រឹត្តទៅ​ក្នុង​កាយ សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សុខ​ជា​ទិព្វ សុខ​ជា​របស់​មនុស្ស សុខ​ដោយ​លាភ សុខ​ដោយ​សក្ការៈ សុខ​ដោយ​យាន សុខ​ដោយ​ដំណេក សុខ​ដោយ​ភាព​នៃ​ខ្លួន​ជាធំ សុខ​ដោយ​ភាព​នៃ​ខ្លួន​ជា​អធិបតី សុខ​របស់​គ្រហស្ថ សុខ​របស់​សមណៈ សុខ​ប្រកបដោយ​អាសវៈ សុខ​មិន​មាន​អាសវៈ សុខ​ប្រកបដោយ​ឧប​ធិ​ក្កិ​លេស សុខ​មិន​មាន​ឧប​ធិ​ក្កិ​លេស សុខ​ប្រកបដោយ​អាមិសៈ សុខ​មិន​មាន​អាមិសៈ សុខ​ប្រកបដោយ​បីតិ សុខ​មិន​មាន​បីតិ សុខ​ដោយ​ឈាន សុខ​ដោយ​វិមុត្តិ សុខ​ក្នុង​កាម សុខ​ដោយ​ការ​ចេញ​ចាក​កាម សុខ​ដោយ​ការ​ស្ងប់ស្ងាត់ សុខ​ដោយ​ការ​រម្ងាប់ សុខ​ដោយ​ការ​ត្រាស់​ដឹង ក្រែង​មាន​ដែរ​ឬ។ អើ។ បើ​វេទនា​ជា​សុខ។បេ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637652550129442924
ទៅកាន់ទំព័រ៖