ព្រះត្រៃបិដក ភាគ ៨៥
វិជ្ជា ៣ ដែលគេបានដល់ហើយ នេះជាសេចក្តីសុខដ៏ក្រៃលែង
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផែះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ។
ចប់ កុក្កុឡកថា។
អនុបុព្វាភិសមយកថា
[២០៣] ការត្រាស់ដឹងជាលំដាប់ មានដែរឬ។ អើ។ បុគ្គលចម្រើនសោតាបត្តិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចម្រើនសោតាបត្តិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៤] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនសកទាគាមិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចម្រើនសកទាគាមិមគ្គ តាមលំដាប់ឬ។ អើ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៥] ការត្រាស់ដឹងជាលំដាប់ មានឬ។ អើ។ បុគ្គលចម្រើនអនាគាមិមគ្គ តាមលំដាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652551974442824
ទៅកាន់ទំព័រ៖