ព្រះត្រៃបិដក ភាគ ៨៦

ញាណ​កថា


 [១៨] កាលបើ​សេចក្តី​មិនដឹង ប្រាស​ចេញ​ហើយ មានតែ​ចិត្ត​ដែល​ប្រាសចាក​ញាណ កំពុង​ប្រព្រឹត្តទៅ បុគ្គល​មិន​គួរ​និយាយ​ថា មាន​ញាណ​ទេ​ឬ។ អើ។ កាលបើ​រាគៈ ប្រាស​ចេញ​ហើយ បុគ្គល​មិន​គួរ​និយាយ​ថា មាន​រាគៈ​ទៅ​ប្រាស​ហើយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាលបើ​សេចក្តី​មិនដឹង ប្រាស​ចេញ​ហើយ មានតែ​ចិត្ត​ដែល​ប្រាសចាក​ញាណ កំពុង​ប្រព្រឹត្តទៅ បុគ្គល​មិន​គួរ​និយាយ​ថា មាន​ញាណ​ទេ​ឬ។ អើ។ កាលបើ​ទោសៈ ប្រាស​ចេញ​ហើយ។បេ។ កាលបើ​មោហៈ ប្រាស​ចេញ​ហើយ។បេ។ កាលបើ​កិលេស ប្រាស​ចេញ​ហើយ បុគ្គល​មិន​គួរ​និយាយ​ថា មិន​មាន​កិលេស​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៩] កាលបើ​រាគៈ ប្រាស​ចេញ​ហើយ បុគ្គល​គួរ​និយាយ​ថា មាន​រាគៈ​ទៅ​ប្រាស​ហើយ​ឬ។ អើ។ កាលបើ​សេចក្តី​មិនដឹង ប្រាស​ចេញ​ហើយ មានតែ​ចិត្ត​ដែល​ប្រាសចាក​ញាណ កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​និយាយ​ថា មាន​ញាណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាលបើ​ទោសៈ​ប្រាស​ចេញ​ហើយ។បេ។ កាលបើ​មោហៈ ប្រាស​ចេញ​ហើយ។បេ។ កាលបើ​កិលេស ប្រាស​ចេញ​ហើយ បុគ្គល​គួរ​និយាយ​ថា មិន​មាន​កិលេស​ទេ​ឬ។ អើ។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637825123741643488
ទៅកាន់ទំព័រ៖